ហុីយ៉ាន់ដាយបើកបុកបង្គោលភ្លើងទាំងកម្រោលបាក់អស់មួយដើមទាំងថ្ងៃ

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តលឿនជ្រុល បុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយបាក់ដួលរាបស្មើរដី កាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AR 6538 បើកបរដោយបុរសម្នាក់ដឹកកង់ឡាន ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅឡើងលើឃឿនផ្លូវបុកបង្គោលភ្លើងបណ្តាលអោយបាក់ដួលរៀបស្មើដល់ដីកល់រថយន្តជាប់ទៅមុខលែងរួច តែសំណាងមិនមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីមកស្ទូចយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕