ចេញពីសុីសាច់ក្របីដើរតាមផ្លូវខឹងគេរោទិ៍ម៉ូតូដាក់ព្រួតគ្នាវ៉ៃនិងកាប់ដោយកាំបិតប័ុងតោរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ យុវជនម្នាក់ បានរងរបួសធ្ងន់ដោយសាររោទិ៍ម៉ូតូដាក់ក្រុមស្ទាវ ត្រូវក្រុមស្ទាវកាប់ និងកាំបិតប័ុងតោ ហើយនាំគ្នាព្រួតវ៉ៃស្ទើស្លាប់ស្ទើរស់។ ករណីបង្កហឹង្សាដោយចេតនាមួយនេះកើតឡើងនៅយប់ថ្ងៃអាទឹត្យទី ២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០:៣០នាទីយប់ នៅត្រងចំនុចមុខផ្ទះ សាំង សារ៉ន ហៅ នី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ពេលក្បាលប្រលប់ក្រុមក្មេងមួយក្រុមមានគ្នា៥នាក់ផឹកនៅផ្ទះជួលម្តុំវត្តតាឡុករួចក៏នាំគ្នាទៅចូលហាងមួយទៀតលក់សាច់ក្របី ផឹកសុីរួចហើយលុះដល់ម៉ោងកើតហេតុខាងលើក៏នាំគ្នាដើរតាមផ្លូវចេញមកផ្ទះពេលដល់ពាក់កណ្តាលផ្លូវស្រាប់តែយុវជនរងគ្រោះជិះមកដល់ហើយបានរោទិ៍ម៉ូតូដាក់។ ប្រភពបានបន្តទៀតដោយក្រុមក្មេងស្ទាវខឹងនិងយុវជនជិះម៉ូតូនិងរោទិ៍ដាក់ក៏នាំគ្នាដេញវ៉ៃនិងកាប់ទៅលើជនរងគ្រោះដោយចំក្បាលជនរងគ្រោះមួយកាំបិតនិងដងខ្លួនមានស្នាមជាំដោយត្រូវគេវ៉ៃជាច្រើនកន្លែង។សមត្ថកិច្ចបានបន្តទៀតថា៖ជនបង្កខាងលើដែលសមត្ថកិច្ចឃាត់ខ្លួនបានទី1/  ឈ្មោះ ក្រាញ់ សុភាព ភេទប្រុស  អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ Good  luck មានទីលំនៅភូមិ ជាឫស្សី ឃុំ កំពង់ចំលង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង 2/ ឈ្មោះ ពៅ សង្ហា ភេទប្រុស អាយុ ២០ ឆ្នាំ  មុខរបរ បុគ្គលិក កាស៊ីណូ Good luck មានទីលំនៅភូមិ បាសាក់ សង្កាត់បាសាក់  ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង  3/ ឈ្មោះ ខែម ស៊ីនឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ Good luck មានទីលំនៅភូមិ ក្បាលដំរី ឃុំ ស្វាយយា ស្រុកស្វាយជ្រុំ  ខេត្តស្វាយរៀង 4/ ឈ្មោះ   ម៉ៅ ចាំ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ Good  luck  មានទីលំនៅភូមិ អង្គសាលា ឃុំ ចំបក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង5/    ឈ្មោះ ជាតិ អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រកដ  មានទីលំភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ អ្នកទាំង៥បង្កហឹង្សាដោយបានព្រួតគ្នា វាយនិងកាប់ដោយកាំបិតបុ័ងតោទៅលើជនរងគ្រោះ ឈ្មោះ ភុក វុទ្ធី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង ត្រូវចំក្បាលមួយកាំបិតបណ្ដាលអោយរងរបួសធ្ងន់ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសាបញ្ជួនទៅព្យាបាលនៅមន្ទីពេទ្យនៅភ្នំពេញបន្តដោយសភាពធ្ងន់ធ្ងរពេក រីឯជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៤នាក់និងនៅសល់១នាក់ ឈ្មោះ  ជាតិ ក្រោយពីប្រព្រឹត្តរួច បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវរុករកចាប់ជនសង្ស័យមកផ្ដន្នទាទោសតាមផ្លូវច្បាប់។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីកសាងសំណុំរឿងបញ្ជូនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត។