បើកជែងមិនប្រុងប្រយ័ត្នបណ្តាលឲ្យមនុស្សរងរបួសស្រាល៣នាក់ និងខូចម៉ូតូ២គ្រឿង

យ៉ាងហោចណាស់មនុស្ស3នាក់ រងរបួសស្រាល និងខូចខាតម៉ូតូ2គ្រឿងកម្រិតស្រាល ដោយបើកបរជែងមិនប្រុងប្រយ័ត្ន នៅចំណុចភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ តាមការបញ្ជាក់ពីមន្ត្រីនគរបាលបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍រក្នុងដំណើរស្របទិសគ្នា វាងម៉ូតូនិងម៉ូតូម៉ូតូម៉ាក yamaha FZ ពណ៌ប្រផះ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E 6558 បើកបរដោយឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ20ឆ្នាំ ពាក់មួកសុវត្តិភាព និងម្នាក់ទៀតឈ្មោះ សក សល់ ភេទប្រុស មិនពាក់មួកសុវត្តិភាព ទាំងពីនាក់ នៅភូមិទី5 ឃុំរការខ្នុ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានបង្ករជាមួយម៉ូតូម៉ាកវេវអាលហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សឿន ស្រីតូច ភេទស្រី អាយុ17ឆ្នាំ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មូលហេតុដែលបណ្តាលឲ្យកើតគ្រោះថ្នាក់នេះឡើងដោយសារតែការបើកបរជែងមិនប្រុងប្រយ័ត្ន ករណីនេះបណ្តាលអោយរងរបួសមនុស្ស3នាក់ កម្រិតស្រាលនិងខូចខាតម៉ូតូ2គ្រឿងកម្រិតស្រាស ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី16.01.2018 វេលាម៉ោង17.30នាទី នៅចំណុចភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅមន្ទីរពេទ្យខេត្ត ចំណែកវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោតដើម្បីចងក្រងតាមនិតិវិធី៕