ជិៈម៉ូតូចេញពីផ្ទះត្រូវម៉ូតូមួយគ្រឿងទៀតបើកមកបុកពេញទំហឹង

ព្រៃវែង៖ ស្ត្រីម្នាក់បើកម៉ូតូតាមផ្លូវបានជ្រុលមកបុកចំទទឹងម៉ូតូដែលគេជិៈចេញពីផ្ទះបណ្ដាលឲ្យរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៨ចន្លោះគីឡូម៉ែត្រលេខ៩៩,១០០ ចំណុចភូមិគរ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

ប្រភពពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក
C125 ពណ៌ខ្មៅសេរី2016 ពាក់ស្លាកលេខ ព្រៃវែង 1J 4856 បើកបរដោយឈ្មោះ រ៉ា ធឿន ភេទប្រុស២៨ឆ្នាំ នៅភូមិគរ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលកំពុងបើកម៉ូតូចេញពីផ្ទះឡើងលើថ្នល់ភ្លាមនោះក៏ត្រូវបានម៉ូតូ១គ្រឿងម៉ាក C125 សេរី 2017 បើកបរដោយឈ្មោះ ពុធ កៃ ភេទស្រី អាយុ ១៩ឆ្នាំ នៅភូមិថ្មី ឃុំ ដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបើកបរលើថ្នល់ជាតិលេខ៨ ក្នុងទិសដៅពីកើតទៅលិច បុកចំទទឹង កណ្ដាលម៉ូតូដែលចេញពីផ្ទះ បណ្ដាលឲ្យអ្នកបើកបរស្របថ្នល់រងរបួសធ្ងន់និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯខេត្តព្រៃវែង។ ឯអ្នកបើកម៉ូតូចេញពីផ្ទះមិនមានរងរបួសទេ ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿងសមត្ថកិច្ច
យកមករក្សាទុកនៅប៉ុស្តិ៏រដ្ឋបាលដូនកឹង៕