សមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ ២ នាក់ពាក់ព័ន្ត និង ចោរកម្ម

ត្បូងឃ្មុំ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ពាក់ព័ន្ត និង​ ចោរកម្ម ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ០០ នាទីព្រឹកថ្ងៃទី ១០ មករា ២០១៨ នៅចំណុច ភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនយុត្តិធម៌ការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹងថា អំពើប្លន់យកម៉ូតូម៉ាកស៊ីរ៉ូសពណ៌ក្រហមគ្មានស្លាកលេខ ពីនារីរងគ្រោះឈ្មោះ រ៉ន ស្រីនិញ ភេទស្រី អាយុ ១៨ ឆ្នាំ បណ្ដាលអោយរងរបួស កំពុងសំរាកព្យាបាលនៅប្រទេសវៀតណាមនោះ ជនរងគ្រោះរស់នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺប្លន់នៅត្រង់ចំណុចបុស្សវែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨ កន្លងទៅនោះ ពេលនេះកម្លាំងសមត្ថកិច្ចបំបែកសំណុំរឿងនេះបានហើយ ។

លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា ជនសង្ស័យ ទី១-ឈ្មោះ ជួម សុខជា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ត្រពាំងផ្លុងទី២ ឃុំ ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ជនសង្ស័យទី ២-ឈ្មោះ យឿន គាវ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកំពុងកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនិតិវិធី ៕