ឃាត់ខ្លួនស្ត្រីម្នាក់ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿង

ស្ត្រី​ម្នាក់ ជាជនសង្ស័យបានធ្វើសកម្មភាព ចូលក្នុងផ្សារបេសេលួចទូរសព្ទ័ពីអាជីករដែលកំពុងតែលក់ដូរ ភ្លាមៗនោះត្រូវបានឃាត់ខ្លួនបានយកមកប្រគល់អោយសមត្ថកិច្ចនគរបានប៉ុស្តិបឹងទំពុន២។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៨និង​១០នាទី​ថ្ងៃ​ព្រហស្បត្តិ៍ ទី១១ ខែ​មករា​ ឆ្នាំ​២០១៨ ស្ថិត​នៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ ប៉ោ​ លីឃីម​ ភេទស្រី អាយុ៤៣ឆ្នាំ​ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៦៣BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ខមានជ័យ។ តាមសម្តីពីជនរងគ្រោះបានប្រាប់អោយដឹងថា ដោយគាត់មានការវល់លក់ ហើយក៏បានទុកទូរសព្ទ័នៅក្នុងតូប ពេលនោះ ក៏មាន​ស្ត្រី​ជនសង្ស័យម្នាក់ខាងលើបានលូកដៃយកទូរសព្ទ័របស់គាត់ម៉ាក​ iphone 5​នោះ តែសំណាងដែលមានអ្នកនៅក្បែរគ្នាបានឃើញក៏ស្រែកប្រាប់ក៏ធ្វើកាឃាត់ខ្លួនបានភ្លាមៗ ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិបឹងទំពុន២តែម្តង។សមត្ថកិច្ចបានអោយដឹងថា ដោយមិនមានកាដាក់ពាក្យបណ្តឹងពីជនរងគ្រោះទេ ព្រោះទូរស័ព្ទក៏មិនបានបាត់បង់ដែរដោយគ្រាន់សុំអោយធ្វើការណែនាំអប់រំនារីជនសង្ស័យកុំអោយធ្វើបែបនេះទៀតប៉ុណ្ណោះ។