កម្លាំងមានសម្ថកិច្ចចម្រុះចុះអនុវត្តន៍ច្បាប់ចរចរណ៍ចាប់ឃាត់បានម៉ូតូចំនួនជាង ២៤០គ្រឿងនៅខណ្ឌចំការមន

ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍របស់រាជធានីភ្នំពេញ សហការជាមួយ និង កម្លាំងនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ចំនួន ៣គោលដៅ ធ្វើការចាប់ឃាត់ម៉ូតូដែលមិនគោរពច្បាប់ចរាចរណ៍បានរហូតទៅដល់ចំនួនជាង ២៤០គ្រឿង។

តាមព៌តមានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្នុងថ្ងៃនេះដែរកម្លាំងនគរបាលចរចរណ៍ផ្លូវគោករាជធានីភ្នពេញ សហការជាមួយនិងកម្លាំងនគរបាលខណ្ឌចំការមន បានចុះអនុវត្តន៍ច្បាប់ចរាចរណន៍ នៅក្នុងភូមិសាស្ត្រ ខណ្ឌចំការមន ដោយគោលដៅទី១-នៅខាងមុខ វត្តទួលទំពូង គោលដៅទី២-មុខក្រសួងមហាផ្ទៃ និងគោលដៅទី៣-នៅមុខអគ្គស្នងការនគរបាលជាតិ។ ដោយក្នុងការចុះមកអនុវត្តន៍ច្បាប់ចរាចរណ៍ទាំង ៣គោលដៅខាងលើនេះដែរ កម្លាំង មានសម្ថកិច្ចបានធ្វើការចាប់ឃាត់ម៉ូតូដែលបើកបរដោយមិនពាក់មួយសុវត្ថិភាព និង អ្នកជិះបញ្រ្ចាសទិស បានសរុបរហូតទៅដល់ចំនួនជាង ២៤០គ្រឿង ដើម្បីយកទៅធ្វើការណែនាំ និង ផាកពិន័យទៅតាមច្បាប់ នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ក្រោយពីការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទៅតាមគោលដៅទាំង ៣រួចហើយ នៅចំណុចខាងមុខ ម៉ូតូគ្រប់ ធន់ដែលល្មើសទៅនឹងច្បាប់ចរាចរណ៍ទាំងជាង ២៤០គ្រឿងខាងលើ ត្រូវបាននាំយកទៅកាន់ការិយាល័យច រាចរណ៍រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ជាបន្តទៅទៀត។