យុវជនម្នាក់ស្លាប់ដោយជិះម៉ូតូបុកគូទរថយន្តឈប់ដាក់ស្រូវ

បាត់ដំបងៈ នៅម៉ោង ២១: ៤០នាទី ថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៧ លេីផ្លូវជាតិលេខ៥ ត្រង់ចំនុចក្រុមទី៥ ភូមិអំពិលឈូង ឃំុឫស្សីក្រាំង ស្រុកមោងឫស្សី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងម៉ូតូ និងរថយន្ត (ទិសដៅស្របគ្នា) ម៉ូតូម៉ាកស៑ុយស៑ូគីវីវ៉ា ពណ៌ខ្មៅ សេរី២០១១ ពាក់ស្លាកលេខ បាត់ដំបង ១k ៤៧២៦ អ្នកបើកបរឈ្មោះ មិល ផាន់ណារ៉ា ភេទប្រុសអាយុ ២៧ឆ្នាំ ជានគរបាលស្រុកមោង មានទីលំនៅ ភូមិប្រឡាយស្តៅ ឃំុតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ធ្វើដំណើរទិសដៅពីភ្នំពេញទៅបាត់ដំបង មកដល់ចំនុចខាងលើបានបុកពីក្រោយរថយន្តម៉ាកហីុយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ តាកែវ ៣A. ០៤២២ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះគឺ រថយន្តចតលើផ្លូវលើកស្រូវ អ្នកបើកម៉ូតូស្រវឹងស្រា បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្តនិង ម៉ូតូ ត្រូវបានរក្សាទុកនៅអធិការនគរបាលស្រុកមោងឫស្សី។