ម៉ូតូបុកម៉ូតូរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកជាមួយនឹងម៉ូតូដោយជិះស្របទិសគ្នា បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ចំនួន ០១នាក់ និងស្រាល ០១នាក់ នៅចំណុចលេីផ្លូវជាតិលេខ ៥៧A ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានបានឱ្យដឹងថា ជនបង្កហេតុ ឈ្មោះ តិប សាវិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរច្រាលេី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរលក់ដូរ រងរបួសធ្ងន់ បើកបរម៉ូតូ ម៉ាកអ៊ែប្ល៉ែក ពណ៌ខ្មៅ មិនស្គាល់ស៊េរីគ្មានស្លាកលេខ ខូចខាតធ្ងន់ ចំណែកភាគីរងគ្រោះមាន ឈ្មោះ អុន ស៊ីថា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរនគរបាល រងរបួសស្រាល ជិះម៉ូតូម៉ាកហុងដាទ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ហេតុការណ៍នេះបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន និងមានល្បឿនលឿន ក៍បុកពីក្រោយពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ស្រាលតែម្តង ។ ​

ករណីខាងលើនេះសមត្ថកិច្ចជំនាញខេត្តបានចុះវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តដើម្បីរងចាំការដោះស្រាយ ចំណែកជនរងគ្រោះបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕