ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចកាច់កម៉ូតូ

ខេត្តកណ្តាល៖ មានមុខសញ្ញាចោរកាច់កម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គគីរ ឃាត់ខ្លួនហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ២៤ ខែឆ្នូ  ឆ្នាំ២០១៧ វេលាម៉ោង០៩.៣០នាទី នៅត្រង់ចំណុចផ្សារដីថ្មី ស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។លោកវ៉េង កុសល នាយប៉ុស្តិ៍គគីរបានប្រាប់ថា ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ឆាន ឃ្លុល ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មករ និងរស់នៅភូមិទ្រា ឃំុស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង និងជនសង្ស័យឈ្មោះ វង សុភី ភេទប្រុស អាយុ៣៧ឆ្នាំ (ឃាត់ខ្លួន) និងមានទីលំនៅភូមិព្រែកផ្អាវ ឃំុព្រែកក្រញ៉ាញ់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ព្រមទាំងដកហូតបានវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J.៧៨៣៤ ដែលជារបស់ជនរងគ្រោះ។

លោក វ៉េង កុសល បានបន្តថា នៅមុនពេកហេតុ ជនរងគ្រោះបានដាក់ម៉ូតូនៅមុខផ្ទះកន្លែងធ្វើការស្រាប់តែបាត់ម៉ូតូនៅពេលនោះជនរងគ្រោះបានរត់ប្រាប់ថៅកែក៍បានបើកកាំម៉េរ៉ាមើលឃើញសកម្មភាពចោកាច់កម៉ូតូ (ម៉ូតូនេះមានភ្ចាប់ប្រពន្ធ័GPS) ហើយបើកមើលបានឃើញជនសង្ស័យយកម៉ូតូមកផ្ញើរនិងកន្លែងផ្ញើរម៉ូតូនៅផ្សារគគីររួចជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ជួយអន្តរាគមន៍ នៅពេលសមត្ថកិច្ចទៅដល់ស្រាប់តែជនសង្ស័យរត់ចូលទៅក្នុងផ្សារគគីរត្រូវបង្គ្រាបបានតែម្តងនិងនាំខ្លួនមកទៅប៉ុស្តិ៍សួរនាំ និងប្រគល់ឲ្យនគរបាលចាត់ការតាមនិតិវិធីច្បាប់។