រថយន្តក្រុងបើកបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនិងរងរបួសម្នាក់

ខេត្តកណ្តាល៖ កើតហេតុថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៩:៣០នាទី នៅចំណុចភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ចន្លោះគីឡូម៉ែត ៣០-៣១ លើផ្លូវជាតិលេខ៥
បង្កឡើងរវាងរថយន្ត និង ម៉ូតូបណ្តាលអោយរបួសធ្ងន់ ចំនួន ០១ នាក់ ស្លាប់០១ នាក់។

នៅពេលកើតហេតុខាងលើ មានម៉ូតូ០១គ្រឿង ម៉ាក់ Smas-V ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ CY-8261 បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយឈ្មោះ សុខ តឿ ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ( អ្នកបើកបរ ម៉ូតូ)
អ្នករួមដំណើរម៉ូតូ ឈ្មោះ ង្វៀវ យ៉ាំងហ៊ុង ភេទប្រុស អាយុ៤១ ជនជាតិវៀតណាម មុខរបរអ្នកលក់កាហ្វេ រស់នៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ( ស្លាប់នៅពេលកំពុងបញ្ជូនទៅមន្ទីពេទ្យ )

លុះបើកបរមកដល់កន្លែងកើតហេតុក៏មាន រថយន្តក្រុងមួយគ្រឿងបុករុញម៉ូតូ ចំពីខាងក្រោយដោយរថយន្តបង្ក ម៉ាក Hyundai ពណ៍ស-ក្រហម ស្លាកលេខ ភ្នំពេញ 3B-2755 រថយន្តក្រុង របស់ក្រុមហ៊ុន រិទ្ធ មុនី (RMN) អ្នកបើករបរថយន្ត មិនស្គាល់អត្តសញ្ញាណ ( រត់គេចខ្លួន ) បណ្តាលអោយ រងរបួលធ្ងន់ ០១ នាក់ ស្លាប់០១ នាក់ សពត្រូវបានគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណៃ ចំណែក ម៉ូតូ និង រថយន្តក្រុង យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនិតិវិធី៕