ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា និងចៅសង្កាត់រងទី១និងចៅសង្កាត់រងទី២

កំពង់ឆ្នាំង៖  សង្កាត់ផ្សារឆ្នាំង មានរៀបចំពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សានិងការប្រកាសឈ្មោះ ប្រធានក្រុមប្រឹក្សានិងចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ នៃរដ្ឋបាលសង្កាត់ ក្នុងអាណត្តិទី៤នៃក្រុមប្រឹក្សា២០១៧និង២០២២  ។​ ពិធីនេះ ធ្វើឡើងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក(គុយចន្ថា)និងអភិបាលក្រុងកំពង់ឆ្នាំង លោក(ហៃមនោរម្យ)និងសមាជិកសមាជិកការក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង និងមេភូមិនិងអនុភូមិទាំង៨ចូលរួមផងដែរ ។ ពិធីប្រកាស់សុពលភាពសមាជិកក្រុមប្រឹក្សានិងការប្រកាសឈ្មោះប្រធានក្រុមប្រឹក្សានិងចៅសង្កាត់រងទី១និងចៅសង្កាត់រងទី២នៃរដ្ឋបាលសង្កាត់ក្នុងអាណត្តិទី៤នៃក្រុមប្រឹក្សា២០១៧និង២០២២ ធ្វើឡើងនៅថ្ងៃទី៦ ខែ កក្កដា២០១៧ ក្នុងបរិវេណសាលា សង្កាត់ផ្សារឆ្នាំង ខណៈដែលចៅសង្កាត់ចាស់ លោកស្រីភួង ឈួយអេងនៅតែបន្តជាចៅសង្កាត់ ដែលប្រជាពលរដ្ឋ មានទំនុកចិត្តបោះឆ្នោតជាប់ដដែល មកពីគណបក្សប្រជាជនកម្ពុជា ។ អភិបាលក្រុងកំពង់ឆ្នាំង លោក(ហៃមនោរម្យ) បានលើកឡើងថាក្នុងរយៈពេលនេះ យើង បានរួមគ្នាបំពេញការងារនាៗជាច្រើន ពាក់ព័ន្ធការរៀបចំស្ថាប័នអភិបាលកិច្ចការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឃុំសង្កាត់ព្រមទាំងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់ថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ហើយការកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការនៅថ្នាក់ឃុំសង្កាត់ គឺជាដំណើរការតាមបែបប្រជាធិបតេយ្យក្នុងគោលដៅលើកកំពស់អភិបាលកិច្ចល្អនៅមុលដ្ឋាន ។អភិបាលក្រុងកំពង់ឆ្នាំង បានលើកឡើងបន្តទៀតថាក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ដែលបានកើតចេញពី   ឆន្ទះរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ ត្រូវបន្តនិរន្តរភាពនៃការដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិនេះបន្តទៀត ។ លោកថាក្រុមប្រឹក្សាសង្កាត់ ត្រូវបន្តកិច្ចការងារអោយបានល្អនិងត្រូវសហការគ្នាអោយបានល្អបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ធ្វើយ៉ាងណា ចៅសង្កាត់អាណត្តិថ្មីទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់លើវិស័យជាអាទិភាពមួយចំនួន ដែលមានផលប៉ះពាល់ផ្ទាល់មកលើតម្រូវការជាក់ស្តែងនិងជាបន្ទាន់ចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសគ្រួសារក្រីក្រ ជនដែលងាយរងគ្រោះ គ្រួសាយោធិនពិការ ស្ត្រីមេម៉ាយ កុមារ យុវជន ជនជាតិដើមភាគតិច សេវាទាក់ទងនិងសុខភាព អប់រំ កសិកម្ម ការកែលំអបរិស្ថាននិងវិស័យហេដ្ឋារចនាសម្ពន្ធ័មានផ្លូវថ្នល់ ប្រឡាយទឹក អណ្តូងទឹក ស្រះទឹក ជាដើម  ។ ក្នុងឱកាសប្រកាសសុពលភាពសមាជិកក្រុនប្រឹក្សានិងការប្រកាសឈ្មោះប្រធានក្រុមប្រឹក្សានិងចៅសង្កាត់រងទី១និងចៅសង្កាត់រងទី២ ដែលត្រូវបានចូលកាន់តំណែងក្នុងអាណត្តិថ្មីទាំង១១នាក់ ដែលបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សានិងជាសមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងអាណត្តិទី៤នេះ ប្រកបដោយមោទនភាពនិងឆន្ទះខ្ពស់ក្នុងការចូលរួមបញ្ចេញសមត្ថភាពប្រាជ្ញា ស្មារតី កំលាំងកាយកំលាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តន៍អោយបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានកតិយុត្តិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារចំពោះមុខធានាបាននូវសាមគ្គឺភាពនិងការយោគយល់គ្នា ។ នៅពេលបញ្ចប់ពិធី មានការប្រគល់លិខិតប្រកាសសុពលភាពជូនប្រធានក្រុមប្រឹក្សាសង្កាត់ថ្មីនិងសមាជិកសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១១នាក់និងពិសាអាហាសាមគ្គឺរួមគ្នា បំពេញការងារក្នុងអាណត្តិថ្មីនេះផងដែរ​។ TV5