ឆេះសិប្បកម្មផលិតព្រុំក្បឿង របស់ក្រុមហ៊ុន លី ស្រួយ សំណាងល្អជួយពន្លត់ទាន់

ភ្នំពេញ៖ ឃ្លាំងសិប្បកម្មផលិតព្រំក្បឿងរបស់ក្រុមហ៊ុន លីស្រួយ ផ្គត់ផ្គង់គ្រឿង សំណង់ ត្រូវបានអគ្គីភ័យ ឆាបឆេះផ្សែងហុយទ្រលោម សំណាងល្អ ត្រូវកម្មករនាំគ្នា ជួយពន្លត់ទាន់។

អគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០៦ កក្កដា ឆ្នាំ ២០១៧ស្ថិតនៅចំណុចដីឡូត៍លេខ៣ ក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមព័ត៌មានអោយដឹងថានៅមុនពេលកើតហេតុ គេ ឃើញភ្លើងបានឆាបឆេះម៉ាស៊ីនបាញ់ថ្នាំព្រុំ ពណ៌ក្បឿង ហើយផ្សែងហុយទ្រលោម បង្កអោយមានការភ្ញាក់ផ្អើល ដោយកម្មករ បាននាំគ្នាយកបំពង់បាញ់ និងដីខ្សាច់យកទៅពន្លត់ ។ នៅក្នុងហេតុការណ៍នោះ មានរថយន្តពន្លត់អគ្គីភ័យ ចំនួន ២គ្រឿងទៅអន្តរាគមន៍ តែពុំបានបាញ់ពន្លត់ទេ ដោយកម្មករបាននាំគ្នា ជួយពន្លត់ទាន់។

ទាន់ទិនការកើតមានអគ្គីភ័យនេះ ត្រូវកម្មករ បានអោយដឹងថាដោយសារតែកម្មករផ្សារដែក ម៉ាស៊ីនបាញ់ថ្នាំព្រុំពណ៌ ក្បឿង ហើយឆាបឆេះជាតិថ្នាំបាញ់ពណ៌ក្បឿង ដែលនៅជាប់ដែកតែម្តង ។ តាមព័ត៌មានអោយដឹងថាម៉ាស៊ីនបាញ់ថ្នាំមួយគ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ត្រូវភ្លើងឆេះរងការខូចខាត។ នេះចាត់ទុកជាសំណាង កុំអីឃ្លាំងទាំងមួលត្រូវបំផ្លាញ។ ៕ TV5