អភិបាលរងរាជធានីភ្នំពេញ អញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាពីការផ្សព្វផ្សាយម៉ាស៊ីនខួងដី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាពីការផ្សព្វផ្សាយម៉ាស៊ីនខួងដី ដែលជាបច្ចេកវិទ្យា របស់ប្រទេសជប៉ុនសម្រាប់ខួងដាក់ខ្សែរកាបអគ្គិសនីខ្សែរកាបអុបទិកក្រោមដី និងប្រព័ន្ធលូនៅសណ្ឋាគារហ៊ីម៉ាវរីរាជធានីភ្នំពេញ។លោក ជួ មករា នាយកក្រុមហ៊ុន គ្រីនហ្វរណិចថ៍ ថ្លែងអោយដឹងថាដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការកែលំអរសោភ័ណភាពទីក្រុង និងដោយមានការគាំទ្រពីភាគីជប៉ុន ទើបធ្វើអោយក្រុមហ៊ុនលោក បានសហការគ្នាជាមួយក្រុមហ៊ុន អាត ខបភើរេស៊ិន (Art Corporation) នាំយកម៉ាស៊ីនខួងដី ដែលជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុននេះ មកចាប់ផ្តើមអនុវត្តនៅក្នុងប្រទេសកម្ពុជា លោកបន្ថែមថាផ្អែកលើបទពិសោធន៍ច្រើនឆ្នាំ ក្រុមហ៊ុនទាំង២ នឹងអនុវត្តន៍អោយមានប្រសិទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍន៍ទីក្រុងអោយកាន់តែប្រសើរឡើងលើប្រព័ន្ធខ្សែកាប ក្រោមដីនិងប្រព័ន្ធលូរំដោះទឹក​។ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី បានលើកឡើងថាសំណល់លើអាកាសនៅក្នុងទីក្រុងដែលបន្សល់តាំងពីយូរយារណាស់មកហើយ កំពុងចោទជាបញ្ហាចំពោះសោភ័ណភាពទីក្រុង ក្នុងចំណោមខ្សែភ្លើង និងខ្សែកាបអុបទិកនៅលើអាកាសទាំងអស់មា នតែ៣០ភាគរយប៉ុណ្ណោះ ដែលត្រួវបានប្រើប្រាស់ ចំណែក៧០ភាគរយទៀត ជាសំណល់លើអាកាស។ ឯកឧត្តម បន្តថានៅតាមផ្លូវមួយចំនួន ខ្សែកាបទាំងអស់ ស្ទើរតែធ្លាក់ដល់មាត់ទា្វរ ចេញចូលផ្ទះប្រជាពលរដ្ឋ ហើយជារឿយៗ សំណូមពរអោយមានកាត់ចេញផងដែរ។ឯកឧត្តម ស៊ុយ សេរិទ្ធអភិបាលរងរាជធានីភ្នំពេញ បានអោយដឹងទៀតថាតាមរយៈការប្រើប្រាស់     បច្ចេកវិទ្យាទំនើបនេះ អាចជួយសំរួលផងដែរចំពោះការកកស្ទះចរាចរណ៍ កាត់បន្ថយផលប៉ះពាល់បរិស្ថានធូលីនិងក្លិនជាដើម ជាពិសេស ការរំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីតាំងអនុវត្តគំរោងប្រព័ន្ធក្រោមដីនានានៅក្នុងទីក្រុង ថែមទាំងចំណេញពេលវេលា កាត់បន្ថយការចំណាយលើការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្តាលមកពីការជីកកាត់ផ្លូវទៀតផង៕ TV5