ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រៃវែង សហកាជាមួយកម្លាំងអវុធហត្តខេត្ត ចុះចាប់អ្នកលក់សត្វព្រៃ

ព្រៃវែង៖ នៅព្រឹថ្ងៃទី04 ខែកក្កដា ឆ្នាំ2017 លោកឃីម អូន ប្រធានខ័ណ្ឋរដ្ឋបាលព្រៃឈើ ខេត្តព្រៃវែង បានបញ្ជាកម្លាំងផ្នែករដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងអាវុធហត្តខេត្ត បានចុះទៅចាប់ប្រជាពលរដ្ឋដែលលក់សត្វស្លាបព្រៃ តាមដងផ្លូវជាតិលេខ8 នៅខាងលិចស្ពានក្រចាប ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ការចុះចាប់អ្នកដាក់លក់សត្វព្រៃខាងលើនេះ គឺធ្វើបន្ទាប់ពីមានការចេញផ្សាយពីអង្គភាពសារពត័ជាច្រើនអង្គភាពថាមានបងប្អូនប្រជាពលរដ្ឋ បានទិញនិងដាក់លក់សត្វព្រៃយ៉ាងអណាធិបតេយ្យ ។

លុះដល់ថ្ងៃខែខាងលើ លោកឃឹម អូន នាយខណ្ឌ័រដ្ឋបាលព្រៃឈើ បានបញ្ជាឲ្យមន្ត្រីរបស់លោកសហការជាមួយមន្រ្តីកងរាជអាវុធហត្ថខេត្ត ចុះចាប់ពលរដ្ឋដែលបានទិញនិងលក់សត្វព្រៃខុសច្បាប់នៅចំណុចខាងលើបានចំនួន3នាក់ក្នុងនោះទី1 . ឈ្មោះឈឿន ម៉ៅ ទី 2.ឈ្មោះជា ម៉ៅ នឹងទី 3. ឈ្មោះផាត់ សាក់ អ្នកទាំង 3នាក់ រស់នៅនៅភូមិឃុំខាងលើ ហើយនៅក្នុងពេលនោះដែរ សមត្តកិច្ច បានរឹបអូសបានសត្វព្រៃប្រភេទសត្វស្លាប ដូចជាសត្វននាលខ្យងចំនួន8ក្បាល ក្នុងនោះមានរស់និងងាប់(បោចហើយ)សត្វខ្វែក សត្វកុកនិងសត្វស្លាបតូចធំជាច្រើនទៀត។នាយខណ្ឌ័រដ្ឋបាលព្រៃឈើ បានឲ្យដឹងថាក្រោយពីធ្វើការឃាត់ខ្លួនហើយ បានធ្វើការអប់រំ និងផាកពិន័យ ហើយបានធ្វើកិច្ចសន្យាបញ្ឈប់ទិញនិងលក់សត្វព្រៃតទៅទៀត នៅពេលដែលត្រឡប់ទៅវិញ នឹងប្រាប់បងប្អូនអ្នកស្រុក ភូមិកុំឲ្យដើរបបាញ់សត្វព្រៃទាំងនោះ យកមកលក់តទៅទៀត បើមិនដូចឆ្នេះទេ ពេលក្រោយសមត្ថកិច្ចយើងចាប់បានម្តងទៀតនោះ និងដាក់ទោសតាមច្បាប់ជាក់ជាមនខាន៕ ​TV5