ជំនួបពាណិជ្ជកម្មរវាងទីក្រុងតឺចូវ ប្រទេសចិននិងសមាគមខ្មែរចិន

ភ្នំពេញ៖នៅថ្ងៃទី03ខែកក្កដានេះ សមាគមខ្មែរ.ចិននៅព្រះរាជាណាចក្រកម្ពុជា បានធ្វើសន្និសីទជំនួបពាណិជ្ជកម្មរវាងទីក្រុងតឺចូវ ប្រទេសចិននិងសមាគមខ្មែរចិនដោយធ្វើឡើងនៅបុរីកោះពេជ្ររាជធានីភ្នំពេញ លើប្រធានបទផ្លូវសូត្រសមុទ្រនិងមានការចូលរួមពីឯ.ឧរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឈួន ដារាព្រមទាំងមានការចូលរួមពីលោអភិបាលក្រុងតឺចូវ ចិន ហ្វៃ រួមជាមួយសមាជិកធុរកិច្ចអ្នកវិនិយោគរបស់ប្រទេសចិន សមាគមខ្មែរ.ចិននៅកម្ពុជា។អ្នកឧកញ៉ាពុង ឃាវសែ ប្រធានសមាគមខ្មែរ.ចិននៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងជំនួបពាណិជ្ជកម្មគឺជាការស្វែងយល់ពីការធ្វើវិនិយោគនៃប្រទេសទាំងពីរកម្ពុជា.ចិនក៏ដូចជាវប្បធម៌ សេដ្ឋកិច្ចប្រពៃណីវិស័យទេសចរណ៍ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគរបស់សហគ្រិន សគ្រាស នានានិងដើរតួនាទីធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងការផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក។អ្នកឧកញ៉ាបន្តថា ក្រោមការដឹកនាំប្រកបដោយការឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានធ្វើអោយអ្នកវិយោគបានមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនប្រយោជន៍ជួយអោយប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើហើយជាពិសេសនោះការអនុគ្រោះពន្ឋនិងលក្ខ័ខណ្ឌផ្សេងៗ។ក្នុងឱកាសនោះក្នុងនាមសមាគមខ្មែរ.ចិននៅកម្ពុជាអ្នកឧកញ៉ាសូមស្វាគមន៍ចំពោះប្រតិភូអភិបាលក្រុងតឺចូវរបស់ប្រទេសចិនដែលបានសហការក្នុងការស្វែងយល់នូវគោលនយោបាយក្នុងការធ្វើបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា។ឯ.ឧឈួន ដារាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានសំដែងការគាំទ្រចំពោះកិច្ចសហការល្អរវាងប្រទេសទាំងពីរកម្ពុជា.ចិន។ ឯ.ឧ បន្តថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសចិនក្នុងនោះជំរុញវិស័យពាណិជ្ជកម្មចំពោះអ្នកវិនិយោគគិនដែលបានបណ្តាក់ទុនរកស៊ីនៅកម្ពុជានិងម្យ៉ាងទៀតគឺបង្កលក្ខណៈងាយស្រួលដល់អ្នកធុរកិច្ចសំដៅទៅរកជំរុញសេដ្ឋកិច្ចកម្ពុជាអោយកាន់តែមានល្បឿនលឿនទៅមុខ។ ឯ.ឧមានប្រសាសន៍ផងដែរថា ក្រោមជំនួបរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរការពីកន្លងទៅនេះប្រទេសចិនបានជំរុញអោយអ្នកវិនយោគមកធ្វើការបណ្តាក់ទុនព្រមទាំងអោយមានទេសចរណ៍ចិនមកកម្ពុជាអោយបានពីរលាននាក់ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាក៏ដូចជាផ្តល់ផលប្រយោជន៍គ្នារវាងអ្នកវិនិយោគនិងនិយោជិកព្រមទាំងកម្ពុជាបានផ្តល់លក្ខខណ្ឌផ្សេងចំពោះអនុគោះពន្ឋចំពោះនូវទំនិញមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងការនាំទំនិញចេញទៅកាន់ប្រទេសមួយចំនួននោះ។ជាមួយគ្នានោះឯ.ឧចាត់ទុកវេទិកាជំនួបពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា.ចិនគឺមានសារៈសំខាន់ណាស់។ ដោយឡែកអ្នកធុរកិច្ចវិនិយោគក្រុងតឺចូវដែលបានមកស្វែងយល់ក្នុងការដាក់ទុនវិនិយោគលើវិស័យផ្សេងៗក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាដៃគូរនៅកម្ពុជា៕ TV5