លំនៅដ្ឋានទី២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សៀមរាប៖នៅព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក ជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង  អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ជំទាវ ស៊ិន ណម សមាជិក្រុមប្រឹក្សាខេត្ត  បានអញ្ជើញធ្វើការប្រគល់ផ្ទះមនុស្សធម៌ទី២២ ដែលមានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៦០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ  ជញ្ជាំងក្ដារ ដល់ក្រុមគ្រួសារប្អូនប្រុសឈ្មោះ លៃ ខ្ជៀយ អាយុ ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ មេ ចាន អាយុ៤៣ឆ្នាំ មានកូន០៧នាក់ នៅភូមិ ខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប  និង បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ស៊ិក ប៊ុនស៊ិន ប្រធានអនុសាខាកាកបាទក្រហមស្រុកនិងជាអភិបាល ស្រុកស្វាយលើ និង តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា ប្អូនប្រុសឈ្មោះ លៃ ខ្ជៀយ អាយុ ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ មេ ចាន អាយុ៤៣ឆ្នាំ មានកូន១០នាក់ ស្លាប់ អស់០៣នាក់ រស់នៅលំបាកវេទនា បានព្រឹកខ្វះល្ងាច ជាគ្រួសារក្រីក្រទូរគត ហើយកូនចំនួន៣នាក់ ត្រូវបានអង្គការ យកទៅចិញ្ចឹមបីបាត់រក្សានៅមណ្ឌលកុមារនៅខេត្តសៀមរាប ។ ដោយមើលឃើញលំនៅដ្ឋានមានសភាពចាស់ទ្រុឌទ្រោមមិនអាចរស់នៅបាននោះ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ ស្រុក សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសាងសង់ផ្តល់ផ្ទះមនុស្សធម៌ជូនដល់ក្រុមគ្រួសារប្អូនប្រុសឲ្យបានស្នាក់នៅបានសមរម្យ ហើយក៏ជាផ្ទះទី២២ របស់សាខាកាកបាទក្រហមខេត្ត និង ជាផ្ទះទី៣ហើយនៅក្នុងស្រុកស្វាយលើនេះ ។បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកជំទាវ ស៊ុន ណម សមាជិកក្រុមប្រឹក្សាខេត្តរួចមក   មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវក៏បានបន្តថាដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនប្រុស ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារប្អូនប្រុសនាពេលនេះ  ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត  ក៏ជាការបង្ហាញ នូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា  ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជាលោកជំទាវ គួយ ណាលីន  ឃឹម ប៊ុនសុង ក៏បានបន្តថា សូមប្អូនប្រុស​ប្អូនស្រី កុំអស់សង្ឃឹមចំពោះវាសនារបស់ខ្លួន ទោះបីមានភាពក្រីក្រក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលក្រុមគ្រួសារប្អូនទាំងពីរឡើយ  ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងនៅជិតខ្លួន ។ ​ក្នុងនោះដែរលោកជំទាវ ក៏បានធ្វើការណែនាំមួយចំនួន ដល់ក្រុម គ្រួសារប្អូនប្រុសឈ្មោះ លៃ ខ្ជៀយ សូមប្អូនទាំងពីរឲ្យមានការយោគយល់គ្នាក្នុងគ្រួសារ កុំឲ្យមានកើតនូវអំពើហិង្សា ក្នុងគ្រួសារ  ដែលបង្កឲ្យប៉ះពាល់ដល់អនាគតកូនៗ ព្រមទាំងត្រូវបញ្ឈប់នូវការផឹងស្រា ដែលនាំឲ្យខូចដល់សុខភាព និង ខាតបង់ទ្រព្យសម្បត្តិ ពេលវេលាប្រកបរបរចិញ្ចឹមជីវិតទៀតផង ។  លោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ដែលបានចូលរួម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងរដូវវស្សានេះ នៅពេលមានភ្លៀង ផ្គរន្ទះ ខ្យល់កន្ទ្រាក់ មិនត្រូវប្រើប្រាស់ទូរស័ព្ទ គ្រឿងអេឡិចត្រូនិចឡើយ ដែលបង្កឲ្យគ្រោះថា្នក់ និង នៅពេលមានប្រធានសក្ត័ណាមួយកើតឡើង គឺត្រូវរត់ទៅរកទីទួលសុវត្ថិភាព និង ត្រូវចេះធ្វើការថែទាំសុខភាព ត្រូវសម្រានក្នុងមុង និង កូនតូចៗរបស់ខ្លួន នៅពេលមានជម្ងឺត្រូវបញ្ជូនកូនទៅកាន់មណ្ឌលសុខភាព និង ជម្រុញកូនៗរបស់ខ្លួនឲ្យបានទៅសិក្សារៀនសូត្រផងដែរ ។ ម៉្យាងទៀតក្រៅពីការងារបង្កបង្កើនផល រដូវវស្សា  សូមបងប្អូនធ្វើការដាំដុះដំណាំរួមផំ្ស ដើមី្បធ្វើការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ ។អំណោយសង្កត់ផ្ទះ មានអង្ករ ៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល ។ សម្រាប់លោកតា លោកយាយ និង ប្រជាពលរដ្ឋដែលបានអញ្ជើញ ចូលរួមពិធី ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ ៕TV5