សែលកាតឈ្នះពានរង្វាន់ពីក្រុមហ៊ុនទូរគមនាគមន៏

សែលកាតបានប្រកាសថា ខ្លួនគឺជាក្រុមហ៊ុនទូរទូរគមនាគមន៏ ដែលជាទីទុកចិត្តបំផុតនៅប្រទេសកម្ពុជា និងត្រូវបានឈ្នះពានរង្វាន់ ​ជាបណ្តាញសេវាអ៊ីនធើណិត​ឈានដល់ចំណុចកំពូល​ និងបណ្តាញ   សេវាធំបំផុត និងលឿនបំផុតនៅកម្ពុជា។ការប្រកាសនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅក្នុងសិក្ខាសលាស្តីពីការវិវឌ្ឍន៍បច្ចេកវិទ្យា 4G LTE ដែលរៀបចំឡើងដោយក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមកិច្ចសហការដៃគូ ជាមួយ ក្រុមហ៊ុនIDG ក្រោមប្រធានបទសក្តានុពលរបស់បច្ចេកវិទ្យា 4G LTE ជម្រុញឲ្យមានការរីកចំរើន ផ្នែក Internet និងឧស្សាហកម្ម។ 

នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន មានប្រសាសន៍ថា” ពានរង្វាន់នេះជាការជំរុញទឹកចិត្តក្រុមការងាររបស់លោក ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ”។ លោកបានបន្តទៀតថា យើងបានតំឡើងអង់តែន 4G របស់យើង នៅ២០០កន្លែង កាលពីឆ្នាំ២០១៦​ និងរហូតដល់ជាង២ពាន់ កន្លែងនាបច្ចុប្បន្ននេះ ហើយនិងឈានរហូតដល់៣ពាន់កន្លែង ត្រឹមចុងឆ្នាំ២០១៧នេះ។ តាមរយៈសមិទ្ធិផលនេះ យើងរំពឹងថា ល្បឿននៃការដោនឡូតអតិបរមារបស់យើង អាចកើនឡើងរហូតដល់ជាង 50 Mbps ដែលអាចជុំរុញឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយ ដែលមានបណ្តាញអ៊ីនធើណិតលឿនបំផុតនៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។បើតាមលោក លោក អៀន វ៉ាតសុន ដំណើរការពង្រីកបណ្តាញសេវារបស់យើង នឹងកាន់តែខ្លាំងនៅពេលដែលយើង ធ្វើការសាកល្បងបំពាក់បណ្តាញ 5G នៅខែធ្នូខាងមុខនេះ ខណះការប្រើប្រាស់ទន្និន័យ   អ៊ីនធើណិតជាមធ្យម សម្រាប់អ្នកប្រើប្រាស់ម្នាក់ បានកើនឡើងពី 100MB រហូតដល់ជាង 300MB។ លោកថា យើងនៅតែបន្តការផ្តោតសំខាន់ ទៅលើបេសកកម្មរបស់យើង ចំពោះការផ្តល់អ៊ីនធើណិតក្នុងតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា។លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា កម្ពុជា ជាប្រទេសមានសក្តានុពលមួយ ក្នុងចំណោមប្រទេស ដែលមានការអភិវឌ្ឍវិស័យ អាយស៊ីធី។ ជាក់ស្តែងចំនួន នាក់ប្រើប្រាស់ទូរស័ព្ទចល័តកើនឡើងខ្ពស់ ក្នុងនោះការប្រើប្រាស់ អ៊ិនធើណេត មានរហូតដល់ទៅជាង ៧លាននាក់។ លោកជំទាវថា បច្ចុប្បន្នការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អនឡាញ និងការផ្ទេរសាច់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទ ចល័ត មានការកើនឡើងខ្ពស់។ ទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសការផ្សារភ្ជាប់ជាមួយនឹងតំរូវការរបស់ សាធារណៈជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក។គួបញ្ជាក់ថា នៅក្នុងសិក្ខាសាលាខាងលើនេះ ក៍មានការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មផ្សេង ៗ ដែលទាក់ទងទៅនិងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងធនាគារផងដែរ ដែលនាំមកដោយបណ្តាក្រុមហ៊ុននានាជាច្រើន៕ TV5