កសិករដាំម្នាស់ និយាយថាតំលៃម្នាស់ឆ្នាំនេះ ទាបជាងមុន

មណ្ឌលគិរី៖ កសិករ​ដាំ​ដំណាំ​ម្នាស់​ម្នាក់​និយាយថា  ទោះបី​តម្លៃ​ម្នាស់​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំមុន ប៉ុន្តែ​ម្នាស់​ឆ្នាំនេះ​ងាយស្រួល​លក់ ទើប​គាត់​គ្រោង​ព​ង្រើ​ក​ផ្ទៃដី​ដាំ​ដុះ​របស់គាត់​រហូតដល់​ជាង១០ហិកតា​បន្ថែមទៀត​នៅ​ឆ្នាំក្រោយ ខណៈពេល​បច្ចុប្បន្ន​គាត់​កំពុង​ប្រមូល​ផល​ពី​ចំការ​របស់គាត់​ជាង៣ហិកតា​រួចមកហើយ។លោក ថន វណ្ណដា ជា​កសិករ​រស់នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បានអោយ​​ដឹងថា លោក​មាន​ចំការ​ម្នាស់​មួយកន្លែង នៅ​ឃុំ ដាក់​ដាំ ស្រុក​អូររាំង ចំនួន៣ហិកតា ដែល​ដាំ​តាម​រង​ម្រេច គាត់​ប្រមូល​ផល​ក្នុង១ថ្ងៃ​បាន​ចំនួន ៧០០ឡូ(១ឡូ ស្មើ​និង១២ផ្លៃ) យកមក​លក់​អោយ​ម៉ូយ​ចាំ​ទទួល​ទិញ​នៅ​ក្រុង​សែន​មនោ​រម្យ យកទៅលក់​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តរតនៈគិរី គាត់​លក់​ក្នុងតម្លៃ ចាប់ពី៩០០០រៀល​ក្នុង១ឡូ រហូតដល់១៥០០០រៀល​ក្នុង១ឡូ ទៅតាម ផ្លែរ​ម្នាស់​តូច​ឬ​ធំ លោក​បន្តថា ទូរ​ទាំង​ក្រុង​សែន​មនោ​រម្យ​អ្នកលក់​ម្នាស់​ទាំងអស់ គឺ​ទទួល​ទិញ​ម្នាស់​ពី​ចំការ​លោក​ទៅ​លក់​បន្ត លោក​បាន​បញ្ជាក់ថា មាន​ផ្លែរ​ម្នាស់​របស់គាត់​មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ ស្រួល​លក់​តែ​បាន​តម្លៃ​ទាយ​ជាង​ឆ្នាំមុន ព្រោះ​ឆ្នាំ​កន្លងទៅ គាត់​លក់បាន១ឡូ​បាន​ថ្លៃ២២០០០រៀល​និង​ឆ្នាំនេះ​បាន​ថ្លៃ​ខ្ពស់​អស់​ត្រឹមតែ១៥០០០រៀល​ប៉ុណ្ណោះ តែ​ទោះបី​តម្លៃ​ទាប​បន្តិច​មែន តែ​លោក​អះអាងថា នៅតែ​ចំណេញ កសិករ​រូបនេះ​បាន​បន្តទៀតថា លោក​គ្រោង​និង​ព​ង្រើ​ក​ផ្ទៃដី​ដាំ​ម្នាស់​អោយបាន១០ហិកតា​ថែម​នៅ​ឆ្នាំក្រោយ ព្រោះតែ​លោក​ធ្លាប់មាន​បទពិសោធន៍​ដាំ​ម្នាស់ ទទួលបាន​ជោគជ័យ​ម្ដង​រួម​មកហើយ កាល​គាត់​រស់​នៅឯ​ខេត្តកំពុងចាម។លោក​បន្ថែមថា សម្រាប់​ដំណាំ​ម្នាស់ គិតពី​ថ្ងៃ​ដាំ​រហូត​ដល់ពេល​ប្រមូល​ផល គឺ​ត្រូវ​ប្រើ​រយះពេល​ជាង១០ខែ ហើយ​ការដាំដុះ​គឺ​ត្រូវ​ចំណាយ ដើមទុន​ដំបូង​អស់១៥០០០ដូ​ល្លា គិត​ទាំង​ថ្លៃ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រប កូន​ម្នាស់ ព្រមទាំង​ថ្លៃ​ចំណាយ​លើក​ម្មករ ប៉ុន្តែ​គាត់​ថា ពេល​ដាំ​ថ្មី​បន្ទាប់ពី​ទទួល​ម្តង ធូរ​លើ​ការចំណាយ​បន្តិច ដោយ​គាត់​មិន​ពិបាក​ទិញ​កូន​ម្នាស់​សារជាថ្មី និង​ចំណាយ​លើ​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រប។ចំពោះ​ពូជ​កូន​ម្នាស់ គាត់​អាច​ប្រើប្រាស់​ខ្នែង​ឬ​កូន​ម្នាស់​ក្នុង​ចំការ​ដែលមាន​ស្រាប់  បើសិន​ត្រូវ​ទិញ​កូន គាត់​ត្រូវ​ចំណាយលុយ​ទិញ​កូន​ម្នាស់​ក្នុង១ដើម៣០០រៀល ហើយ​ក្នុង​ដី១ហិកតា ត្រូវ​ដាំ​ម្នាស់​ចំនួន៧០០គុ​ម្គ​ឯ​ណ្ណោះ ដំណាំ​ម្នា​ស់ដាំ១ឆ្នាំ​ប្រមូល​ផល​ម្ដង​ដំណាំ​ប្រភេទ​នេះ​គឺ​មិន​រើស​រដូវ​កាល​នោះទេ គឺ មិន​កំណត់ថា​ប្រាំង​ឬ​ខែវស្សា​នោះទេ​សំខាន់​ម្នាស់​យើង​បាន​ប្រ​ផល​ហើយ គឺ​ចាប់ផ្ដើម​ដាំ​សារ​ថ្មី​បាន​ហើយ។លោក​ថា នៅ​ខេត្តមណ្ឌលគិរី​មាន​កសិករ​ដាំ​ម្នាស់​ច្រើន​គ្នា​ដែរ ប៉​ន្តែ​មិនសូវ​ទទួលបាន​ផល​ដូច​គាត់​នោះទេ គាត់​រី​យ​រាយ​ចែករំលែក​បទពិសោធន៍​ដែល​គាត់​មាន​ប្រសិន​កសិករ​ចង់​ចេះ​ដាំ​ម្នាស់។ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី លោក សុង ឃាង បាន​ឲ្យ​ដឹងថា សម្រាប់​ដំណាំ​ម្នាស់​នៅ​ខេត្តមណ្ឌលគិរី នៅមាន​ចំនួន​តិចតួច​នៅឡើយ គឺ​មិនអាច​កំណត់​តួរ​លេខ​ចំនួន​ផ្ទៃដី​ដាំ​ដុះ​បាន​នៅឡើយទេ ព្រោះ​នៅមាន​ចំនួន​តិចពេក តែ​លោក​ទទួលស្គាល់ថា ម្នាស់​នៅមណ្ឌលគិរីពិតជា​ស្រួល​លក់​ព្រោះ​មាន​អ្នក​ដាំ​ម្នាស់​តិច ពិសេស​ផ្លែរ​ម្នាស់​នៅ​មណ្ឌលគិរី​មាន​រស់ជាតិ​ផ្អែម ស្រួយ ហើយ​អ្នក​ដាំ​ទទួលបាន​ទិន្នផល​ខ្ពស់៕ TV5