សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​មកដល់​កម្ពុ​ជា​វិញ​ហើយ ក្រោយ​ចូលរួម​កិច្ចប្រជុំ និង​ទស្សនកិច្ច​នៅ​ចិន​៥​ថ្ងៃ​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅវេលា​ម៉ោង ១០៖១០​នាទី​យប់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​តុមូល​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ អន្តរជាតិ និង​បំពេញ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​នៅក្នុង​ប្រទេស​ចិន ដោយបាន​នាំមក​នូវ​កិត្តិយស និង​ឧ​ត្ត​ម​ប្រយោជន៍​ជាច្រើន សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

Image may contain: airplane
​ដំណើរ​អញ្ជើញ​មកដល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ បើទោះបី​នៅក្នុង​យប់​អា​ធ្រា​ត្រ​យ៉ាងណាក្តី​ក៏មាន​ការរង់ចាំទទួលស្វាគមន៍​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​។​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​តុមូល​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ អន្តរជាតិ ក៏ដូចជា​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១៣ ខែឧសភា កន្លងទៅនេះ​។ ការចូលរួម​កិច្ចប្រជុំ​និង​បំពេញ ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​នៅលើ​ទឹកដី នៃ​មហាមិត្ត​ចិន សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ ត្រូវ​បានទទួល​ស្វាគមន៍​ប្រកប ដោយ​ភាពកក់ក្តៅ និង​ស្និទ្ធស្នាល​ជាទីបំផុត ពី​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង រួម​និង​ថ្នាក់​នាំ​ជាន់ខ្ពស់​របស់​ចិន​មួយចំនួន ទៀត​។​

Image may contain: one or more people and night
​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​៥​នៅក្នុង​ប្រទេស​ចិន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ និង ការពង្រីក​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន ដែលមាន​ប្រវត្តិ​ទំនាក់ទំនង​នឹង​គ្នា​ដ៏​យូរលង់​មកហើយ​នោះ ដើម្បី​ជា​ប្រយោជន៍ សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ប្រទេស​ចិន​នាពេលនេះ មានការ​ចុះហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រៀង ចំនួន​៦ ដែល​ក្នុងនោះ​រួមមាន​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​អភិវឌ្ឍន៍​នៅតាម​ជនបទ និង​ការពង្រីក​សមត្ថភាព​ម​ន្ទីរ​ពេទ្យ​យោធា​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ ដោយមាន​ទឹកប្រាក់រ​ហូ​តដល់​ទៅជា​ង២៣០​លាន​ដុល្លារ​។​ ​តាម​សំណើ​របស់​កម្ពុជា ចិន​បាន​សន្យា​ជួយ​ទៅ​អង្ករ​កម្ពុជា​រហូតដល់​ទៅ៣០​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០១៨ និង​ប្តេជ្ញា​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជ កម្ពុជា ឲ្យ​ឡើងដល់៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២០​។ ចិន ក៏បាន​សន្យា​ជួយ​ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ និង​ព្រលានយន្តហោះ​ថ្មី​នៅក្នុង​ខេត្តសៀមរាប​។​

No automatic alt text available.

No automatic alt text available.

សូម​បញ្ជាក់ដែរថា កម្ពុជា និង​ចិន បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​។ កាលពី​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១០ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ចិន ត្រូវបាន​ដំឡើង​ទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រហូតមកដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៣ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព ស្តីពី​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន នៅ​ទីក្រុង​ប៉េកាំង​។ ឆ្នាំ​២០១៣ ជា​ខួប ៥៥​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ភាគី​ទាំងពីរ​បានកំណត់​ជា ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​។​ តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចំនួន​៤​លើក​រួចមកហើយ ក្នុងនោះ​លើក​ទី​១ ពីថ្ងៃ​ទី​៩​ដល់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​១៩៩៩​។ លើក​ទី​២ ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៥ ខែមេសា​ឆ្នាំ​២០០៤ និង​លើក​ទី​៣ ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០១០ និង​លើក​ទី​៤ ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣​។​

Image may contain: 1 person
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ចូលរួម​វេទិកា និង​កិច្ចប្រជុំ​អន្តរជាតិ​នៅ​ប្រទេស​ចិន​ចំនួន ៤​លើក​ផងដែរ ក្នុងនោះ​លើក​ទី​១ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) ថ្ងៃទី​២០-២១ ខែឧសភា​ឆ្នាំ​២០១៤​។ លើក​ទី​២ អញ្ជើញ​ចូលរួម​វេទិកា​ស្តីពី​កិច្ចសន្ទនា ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​ការតភ្ជាប់ និង​កិច្ចប្រជុំ​កំពូល​របស់​ប្រធាន​ក្រុមហ៊ុន នៃ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក (APEC CEO Summit) នៅ​ទីក្រុង​ប៉េកាំង ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ​២០១៤​។ លើក​ទី​៣ អញ្ជើញ​ចូលរួម​វេទិកា​ទេសចរណ៍​ពិភពលោក​ម៉ា​កាវ ឆ្នាំ​២០១៥ នៅ​ម៉ា​កាវ និង​សន្និសីទ​ពិសេស​ស្តីពី​គណបក្សនយោបាយ​អាស៊ី ស្តីពី​ផ្លូវ​សូត្រ នៅ​ប៉េកាំង​ពីថ្ងៃ​ទី​១១​ដល់​ថ្ងៃទី​១៧ ខែតុលា​ឆ្នាំ​២០១៥ និង​លើក​ទី​៤ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ ឡាន​ឆាង លើក​ទី​១ នៅ​ទីក្រុង​សាន​យ៉ា និង​វេទិកា​ប៊ូ​អាវ​សម្រាប់​អាស៊ី ប្រចាំឆ្នាំ​២០១៦ នៅ​ទីក្រុង​ប៊ូ​អាវ ខេត្ត​ហៃ​ណាន ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦៕ TV5

Image may contain: 5 people, people standing and suit

Image may contain: airplane