ប្រជាពលរដ្ឋ​ជាង​៣​ពាន់​នាក់​នៅ​ស្រុក​ទ្រាំង ទទួលបាន​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​

​តាកែវ​៖ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចាស់​ក្មេង​ជាង ៣​ពាន់​នាក់​នៅក្នុង​ស្រុក​ទ្រាំង ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ មិន​គិតថ្លៃ ដោយសារ​ក្រុមគ្រូពេទ្យ​ស្មា​គ​ចិត្ត​ជាង ៣០០​នាក់​របស់​ឯកឧត្តម​ហ៊ុន​ម៉ា​នី ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សុខ សប្បាយ​ណា ស្មា​ក់​ចិត្ត​ជួយ​ព្យាបាល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតពី​និន្នាការ​អ្វី ទាំងអស់ ដើម្បី​បាន​ចូល រួម​បំរើ ដល់​សង្គមជាតិ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ពួកគាត់ ។ ការចុះពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ដោយ ក្រុមគ្រូពេទ្យ​ស្មា​គ​ចិត្ត​នេះដែរ​គឺ​បាន​ធ្វើឡើង​នៅក្នុង​បរិវេន​វិទ្យាល័យ​ព្រៃ​ទប់ ឋិត​នៅ​ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៧ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សុខ សប្បាយ​ណា តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ដែលជា​អ្នកបង្កើត​អោយមាន​ក្រុមគ្រូពេទ្យ​ស្មា​គ​ចិត្ត​នេះ​ឡើង ហើយ​ក្នុងនោះ​ក៏មាន​បងប្អូន ប្រជាពលរដ្ឋ​ជាច្រើន​នាក់មក​ចូលរួម ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ ។​

Image may contain: 6 people, people sitting, crowd and table

​ឯកឧត្តម ឡេង ផល្លី ប្រធាន​ក្រុមគ្រូពេទ្យ​ស្មា​គ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មាន​ប្រសា​ស​ន៏​ថា ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្ស​ធ​ម៍​សុទ្ធសាធ​ដែល​ស្តែង​ចេញពី​សេចក្តីស្រឡាញ់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខែ្មរ​ស្រឡាញ់​ខ្មែរ និង​ខ្មែរ​រួបរួមគ្នា​តែមួយ អនាគត​តែមួយ ពោលគឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាពលរដ្ឋ​មួយចំណែក​ផងដែរ ។ ឯកឧត្តម ឡេង ផល្លី បាន​មាន​ប្រសា​ស​ន៏​បន្តថា នេះ​ជា​ឆ្នាំ​ទី ០៥​ហើយ ដែល​ក្រុមគ្រូពេទ្យ​ស្មា​គ​ចិត្តបាន​បង្កើតឡើង ដោយបាន​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៧២​លើក ដោយ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៩៦៣៩៦​នាក់ មកហើយ លើក​ខេត្ត​ចំនួន ១៣ បើ​គិត​ចាប់តាំងពី ខែធ្នូ ឆ្នាំ​២០១២ រហូតដល់​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ​២០១៧ ។

Image may contain: 7 people

មាន​សំលេង​ អ្នក​មីង ជុម សឹង ជា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង តំណាងអោយ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត បាន​សំដែង​នៅ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ចំពោះ​ការគិតគូរ​របស់​រាជ​រដ្ឋាភិបាល និង​ការ​ស្មា​គ​ចិត្ត​ជួយ​របស់​ក្រុម គ្រូពេទ្យ​ស្មា​គ​ចិត្ត​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​សុខចិត្ត​ចំណាយពេល​វេលា​មក​ធ្វើការ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ទាំង កំពុង​ជួប​ការខ្វះខាត​បែបនេះ ព្រោះ​រូបគាត់​ផ្ទាល់​សព្វថ្ងៃ​មាន​ជំងឺលើសឈាម និង​បេះដូង ត្រូវការ​ចំណាយលុយ​កាក់ ទិញ​ថ្នាំលេប​ជាប្រចាំ ដល់ពេលនេះ​មាន​គ្រូពេទ្យ​មាន​ជំនាញ​ច្បាស់លាស់ មក​ពិនិត្យ​រូបគាត់​ដល់​ក្បែរ​ផ្ទះ​ថែមទាំង​មិន​គិត ថ្លៃ​ទៀត​នោះ ធ្វើ​រូបគាត់​មានចិត្ត​សប្បាយ​ខ្លាំងណាស់ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការខិតខំ​ប្រឹង ប្រែង​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​សម្តេច​តែងតែ​គិតគូរ​ជានិច្ច​លើក​សុខ​ទុក​របស់​ប្រជារាស្ត្រ ។ TV5